Maine Public News Connect (04/12/2024): សូរ្យគ្រាស អត្ថន័យសំខាន់ខាងអបិយជំនឿ ជំនួយយោធា និង ដំណោះស្រាយបទឈប់បាញ់

Audio Block
Double-click here to upload or link to a .mp3. Learn more

ខ្ញុំជាម្ចាស់កម្មវិធី ធារី រ៉ាយដឺរ ។

ថ្ងៃ​នេះ​គឺ​ថ្ងៃ​សុក្រ ទី ១២ ខែ​មេសា ហើយ​នេះ​គឺ​ជា​រឿង​រ៉ាវ​សំខាន់​ប្រចាំ​សប្តាហ៍។

សូរ្យគ្រាស

សូរ្យគ្រាស​បាំងងងឹតទាំងស្រុងនៅទូទាំងរដ្ឋម៉េន កាល​ពី​ថ្ងៃ​ចន្ទ ដោយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​​ភ្ញៀវទេសចរណ៍មាន​ការ​ភ្ញាក់​ផ្អើលជាខ្លាំង។ទោះបីជាមានព្យុះបានកើតឡើងជាច្រើនដងនាពេលថ្មីៗនេះក៏ដោយ ក៏ផ្ទៃមេឃនៅក្នុងរដ្ឋទាំងមូលមានភាពស្រឡះល្អ ដែលធ្វើឱ្យរដ្ឋម៉េន ក្លាយជាកន្លែងដែលមានពន្លឺព្រះអាទិត្យភ្លឺបំផុតនៅក្នុងប្រទេសដើម្បីមើលសូរ្យគ្រាស។នៅភាគខាងលិចរដ្ឋម៉េន អ្នកជិះស្គីរាប់រយនាក់បានប្រមូលផ្តុំគ្នានៅកំពូលភ្នំ Saddleback ដែលផ្តល់នូវទិដ្ឋភាពដ៏ធំទូលាយនៃការមើលសូរ្យគ្រាស ដែលធ្លាក់លើបឹង ព្រៃឈើ និងជួរភ្នំ។នៅទីក្រុងហូលតុន ដែលជាក្រុងមួយត្រូវបានគេផ្សព្វផ្សាយថាជាទីតាំងល្អបំផុត ដើម្បីមើលសូរ្យគ្រាស ហើយភ្ញៀវជាច្រើនបាននិយាយថា ពួកគេរំភើបចិត្តឡើងស្រក់ទឹកភ្នែកដោយសារតែភាពអស្ចារ្យនៃព្រឹត្តិការណ៍នេះ។នៅទូទាំងរដ្ឋម៉េន ម្ចាស់អាជីវកម្មជាច្រើនបាននិយាយថា ពួកគេអរគុណចំពោះការហូរចូលនៃភ្ញៀវទេសចរណ៍ បន្ទាប់ពីទទួលរងការលំបាកលើវិស្ស័យទេសចរណ៍នារដូវត្រជាក់នេះ។

អត្ថន័យសំខាន់ខាងអបិយជំនឿ

សូរ្យគ្រាស​មាន​អត្ថន័យ​ពិសេស​សម្រាប់​ជាតិ​កុលសម្ព័ន្ធ​ដែល​បាន​រស់នៅ​រាប់​ជំនាន់​លើ​ទឹកដី​ដែល​ឥឡូវ​គេ​ស្គាល់​ថា​ជា​រដ្ឋម៉េន។នៅកណ្តាលទីក្រុង Houlton អ្នកវាយស្គរមកពីក្រុមតន្ត្រី HoultonនៃMaliseets និងមកពីកុលសម្ព័ន្ធ Penobscot បានបង្ហាញពីវប្បធម៌របស់ពួកគេជាមួយនឹងតន្ត្រី និងការរាំ។លោកស្រី Clarissa Sabattis ប្រធានក្រុមតន្ត្រីHoulton បាននិយាយថា សូរ្យគ្រាសគឺជាពេលមួយដើម្បីអបអរការបន្ត និងការកើតជាថ្មី។លោកស្រីបានមានប្រសាសន៍ថាការឆ្លងកាត់រយៈពេល ៣នាទី ១៨វិនាទី បានធ្វើឱ្យគាត់មានក្តីរំភើបយ៉ាងខ្លាំង។ហើយ​គាត់ក៏​បាន​គិតដល់​ដូនតារបស់គាត់  ​ដែល​បាន​ឃើញ​ព្រឹត្តិការណ៍​សេឡេស្ទាល​ស្រដៀង​គ្នា​នេះ។ គាត់បាននិយាយថាឥឡូវនេះវាច្បាស់ណាស់សម្រាប់គាត់ ថាហេតុអ្វីបានជាពួកគេជឿថាសូរ្យគ្រាសតំណាងឱ្យការកើតជាថ្មី។

ជំនួយយោធា

សមាជិកសភាម៉េន លោកស្រី Chellie Pingree ជាបុគ្គលម្នាក់ក្នុងចំណោមសមាជិកសភាមកពីគណះ-បក្សប្រជាធិបតេយ្យ ចំនួន៤០នាក់ទៀត ដែលចង់ឱ្យរដ្ឋបាល Biden ផ្អាកជំនួយយោធាថ្មីដល់អ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសលើក្បួនរថយន្តជំនួយមនុស្សធម៌។កម្មករ ៧នាក់ បំរើការជាមួយក្រុមជំនួយ World Central Kitchen ត្រូវបានសម្លាប់កាលពីសប្តាហ៍មុនខណៈពេលដែលធ្វើដំណើរក្នុងរថយន្តដែលមានស្លាកសញ្ញាច្បាស់លាស់ដែលចលនារបស់ពួកគេត្រូវបានសម្របសម្រួលជាមួយយោធាអ៊ីស្រាអែល។ត្រូវបានគេប៉ាន់ប្រមាណថាជនជាតិប៉ាឡេស្ទីនជាង ៣២,000 នាក់ ត្រូវបានសម្លាប់ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមសង្រ្គាមជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ពួកហាម៉ាសកាលពីខែតុលាដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលប្រហែល ១,២00 នាក់។កាលពីសប្តាហ៍មុន លោកប្រធានាធិតី Biden បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ថាអ៊ីស្រាអែលចាំបាច់ត្រូវចាត់វិធានការជាក់លាក់ និងអាចវាស់វែងបាន ដើម្បីកាត់បន្ថយការស្លាប់របស់ជនស៊ីវិល និងអនុញ្ញាតឱ្យមានជំនួយមនុស្សធម៌បន្ថែមទៅកាន់តំបន់ហ្គាហ្សា។

ដំណោះស្រាយបទឈប់បាញ់

ក្រុមប្រឹក្សាក្រុងLewiston កាលពីសប្តាហ៍មុនបានអនុម័តនូវដំណោះស្រាយមួយដោយអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងការដោះលែងចំណាប់ខ្មាំងនៅក្នុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស។នៅក្នុងសក្ខីកម្មជាសាធារណៈ ប្រជាពលរដ្ឋដែលជាជនអន្តោប្រវេសន៍ជាច្រើននាក់បាននិយាយថា ពួកគេមានអារម្មណ៍ថា មានភាពចាំបាច់ក្នុងការអំពាវនាវឱ្យមានបទឈប់បាញ់ដោយផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេ ដែលបានភៀសខ្លួនចេញពីសង្រ្គាម។ក្នុងនោះក៏មានលោក Asif Siddiqi ដែលបាននិយាយថា គាត់ត្រូវបានលើកទឹកចិត្តឱ្យផ្តល់សក្ខីកម្មដោយផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់ដែលបានឃើញពីភាពរន្ធត់នៃភ្នក់សង្រ្គាមខណៈពេលដែលគាត់ធំឡើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។សេចក្តីសម្រេចនេះត្រូវបានអនុម័ត ហើយឥឡូវនេះ ទីក្រុងLewiston បានចូលរួមជាមួយក្រុងជាង ១០០ទៀតនៅទូទាំងប្រទេស ដែលបានអនុម័តវិធានការស្រដៀងគ្នានេះ។

នេះគឺជា Maine Public News Connect យើងនឹងជួបអ្នកនៅពេលក្រោយ។

Previous
Previous

Khmer New Year 2024 Photos, Recap, and Thank You!

Next
Next

Khmer Maine Names Marpheen Chann as new Executive Director