Maine Public News Connect (11/2/2023): ការមកដល់នៃអ្នកស្វែងរកសិទ្ធិជ្រកកោន; សិស្សដែលមានប្រាក់ចំណូលទាប; កំណែទម្រង់បណ្តាញអគ្គិសនី; ការការពារការប្រើថ្នាំលើសកម្រិត (Copy)
ការមកដល់នៃអ្នកស្វែងរកសិទ្ធិជ្រកកោន
ចំនួនអ្នកស្វែងរកសិទ្ធិជ្រកកោនដែលមកដល់រដ្ឋម៉េន បានកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែក្រុមផ្តល់ជំនួយនិយាយថាការខ្វះខាតនូវទិន្នន័យច្បាស់លាស់ធ្វើឱ្យពិបាកក្នុងការជួយដល់អ្នកមកដល់ថ្មី។ ចំនួនឯកសារដែលដាក់នៅតុលាការអន្តោប្រវេសន៍ អាចប្រើវាក្នុងការប៉ាន់ស្មាន ដែលបង្ហាញថាអ្នកស្វែងរកសិទ្ធិជ្រកកោនប្រហែល ៣០០០ នាក់បានមកដល់រដ្ឋម៉េន ក្នុងរយៈពេល ១២ ខែចុងក្រោយនេះ។ នេះគឺប្រហែលដប់ដងច្រើនជាងចំនួនដែលបានមកដល់ក្នុងឆ្នាំ ២០១៨។ Mufalo Chitam មកពីអង្គការ the Maine Immigrants’ Rights Coalition និយាយថា គ្មានវិធីណាដើម្បីអាចកំណត់បានថា អ្នកណាកំពុងទទួលសេវាជំនួយ ហើយអ្នកណាត្រូវការជំនួយបន្ថែមទៀត។ នាងនិយាយថា វានាំឱ្យក្រុមអង្គការមួយចំនួន ខិតខំប្រឹងប្រែងជួយមនុស្សដែលទទួលបានការជួយពីអង្គការដទៃរួចរាល់ហើយ ហើយខ្វះចន្លោះក្នុងការជួយដល់អ្នកមកដល់ថ្មីមួយចំនួនដែលកំពុងជួបផលលំបាក។ អ្នកស្រី Chitam និយាយថានាងសង្ឃឹមថាការិយាល័យម៉េនសម្រាប់ជនជាតិអាមេរិកថ្មី ដែលនៅតែស្ថិតក្នុងដំណាក់កាលរៀបចំផែនការនឹងអាចជួយផ្តល់ទិន្នន័យសរុបស្តីពី ជនអន្តោ-ប្រវេសន៍ថ្មីនៅក្នុងរដ្ឋ។
សិស្សដែលមានប្រាក់ចំណូលទាប
សាកលវិទ្យាល័យ Husson នៅ Bangor បានទទួលជំនួយពីមូលនិធិសហព័ន្ធជាង ២ លានដុល្លារដើម្បីជួយរក្សា និងគាំទ្រសិស្សដែលមានប្រាក់ចំណូលទាប។ ប្រាក់នេះនឹងត្រូវបានចំណាយក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ហើយនឹងជួយសំរាលបន្ទុកសាកលវិទ្យាល័យក្នុងការចំណាយទៅលើកុំព្យូទ័រយួរដៃ កម្មវិធីsoftware និងជួលបុគ្គលិកថ្មីដែលជួយដល់ការសិក្សាដល់និសិត្ស។ មន្ត្រីសាកលវិទ្យាល័យ Husson និយាយថា គោលដៅរបស់ពួកគេគឺដើម្បីជួយសិស្សស្នាក់នៅក្នុងសាលាបន្ថែមទៀត និង អាចបញ្ចប់ថ្នាល់បរិញ្ញាបត្ររបស់ពួកគេ។ សាកលវិទ្យាល័យ Husson ចុះឈ្មោះនិស្សិតថ្នាក់បរិញ្ញាបត្រប្រហែល ២២០០ នាក់ និងនិស្សិតថ្នាក់អនុបណ្ឌិតប្រហែល ៧០០ ។ សាលាផ្តល់ជូននូវកម្មវិធីសិក្សា ៦៥ ជំនាញ ។
កំណែទម្រង់បណ្តាញអគ្គិសនី
នាយកដ្ឋានថាមពលបានផ្តល់ជំនួយដល់ក្រុមហ៊ុន Central Maine Power ចំនួន ៣០ លានដុល្លារ ដើម្បីកែលម្អបណ្តាញអគ្គិសនី និងជួយកាត់បន្ថយប្រេកង់ និងផលប៉ះពាល់នៃការដាច់ចរន្តអគ្គិសនី។ គំរោងនេះអាចកើតឡើងបានដោយសារ ច្បាប់ហេដ្ឋារចនាសម្ព័ន្ធគូភាគី ដែលជំនួយនេះគឺជាផ្នែកមួយនៃកញ្ចប់ ៣.៥ ពាន់លានដុល្លារដែលរដ្ឋបាល Biden បានប្រកាសកាលពីថ្ងៃពុធសម្រាប់គម្រោងចំនួន៥៨ គម្រោងនៅក្នុងរដ្ឋចំនួន ៤៤ ដើម្បីពង្រឹងគុណភាព និង ភាពឋិតថេរ នៃបណ្តាញអគ្គិសនី ។ បច្ចុប្បន្ន CMP (Central Maine Power) កំពុងព្យាយាមប្រយុទ្ធប្រឆាំងយុទ្ធនាការមួយដែលនឹងបំប្លែងក្រុមហ៊ុនថាមពលធំជាងគេពីររបស់រដ្ឋទៅជាអង្គការមិនរកប្រាក់ចំណេញ។ លោក Al Cleveland អ្នកនាំពាក្យក្រុម Our Power និយាយថា ជំនួយដ៏ធំនេះគឺតិចជាងឧបករណ៍អគ្គិសនីរដ្ឋម៉េន ដែលបានចំណាយក្នុងការព្យាយាមកម្ចាត់យុទ្ធនាការនោះ។
ការការពារការប្រើថ្នាំលើសកម្រិត
វិទ្យាល័យនានារបស់រដ្ឋម៉េន នឹងត្រូវតម្រូវឱ្យផ្តល់ការបណ្តុះបណ្តាលដល់សិស្សក្នុងពេលឆាប់ៗខាងមុខក្នុងការគ្រប់គ្រងការប្រើថ្នាំ naloxone ដែលជាថ្នាំបន្សាបក្នុងការប្រើថ្នាំញៀនលើស កម្រិត។ នៅក្រោមច្បាប់របស់រដ្ឋដែលបានអនុម័តកាលពីដើមឆ្នាំនេះ ការបណ្តុះបណ្តាលនឹងត្រូវផ្អែកលើស្តង់ដារពីកម្មវិធីដែលទទួលស្គាល់ពីថ្នាក់ជាតិ ហើយនឹងត្រូវបង្រៀនដោយគ្រូដែលមានសមត្ថភាព។ Courtney Gary-Allen មកពីអង្គការ គម្រោងតស៊ូភាពជាសះស្បើយរបស់ម៉េន បាននិយាយថា សិស្សបានប្រាប់នាងថាពួកគេចង់ទទួលបានការបណ្តុះបណ្តាលក្នុងការឆ្លើយតបនឹងបញ្ហាការប្រើថ្នាំហួសកម្រិត ដើម្បីជួយដល់គ្រួសារ និងមិត្តភក្តិរបស់ពួកគេ។ មន្រ្តីរបស់រដ្ឋនិយាយថាសាលារៀននៅរដ្ឋម៉េន អាចស្នើសុំថ្នាំ naloxone ដោយមិនគិតថ្លៃ។ រដ្ឋបានអនុម័តច្បាប់កាលពីពីរឆ្នាំមុនដែលអនុញ្ញាតឱ្យមានការគ្រប់គ្រងគ្រឿងញៀននៅក្នុងអគារសិក្សា។
នេះគឺជា Maine Public News Connect យើងនឹងជួបអ្នកនៅសប្តាហ៍ក្រោយ។