Election Day is Tuesday, Nov. 8th, 2022

Have questions about voting? CCAM volunteer translators have translated Frequently Asked Questions from the Maine Department of States’s office, along with interpeted audio.

To view the guidance in English, please visit the Maine Secretary of State’s website HERE.

 សេចក្តីណែនាំសំរាប់អ្នកបោះឆ្នោតនៅក្នុងរដ្ឋម៉េន

Maine Voter Guidance - Intro

ព័ត៌មានខាងក្រោមនេះ ពន្យល់អំពីរបៀបនៃចុះឈ្មោះបោះឆ្នោតនិងការបោះឆ្នោតនៅក្នុងរដ្ឋម៉េន។ តាមរយៈការបោះឆ្នោត អ្នកចូលរួមធ្វើអោយលទ្ធិប្រជាធិបតេយ្យរបស់រដ្ឋម៉េន ឲ្យមានភាពកាន់តែរឹងមាំ និងបន្តនូវប្រវត្តសាស្រ្តដែលមានយូរមកហើយនៃការចូលរួមរបស់ពលរដ្ឋក្នុងការគ្រប់គ្រងរបស់រដ្ឋាភិបាលថ្នាក់រដ្ឋនិងថ្នាក់ប្រទេស។

វាងាយស្រួលក្នុងការមិនឲ្យតំលៃទៅលើសិទ្ធិបោះឆ្នោតរបស់យើង--ហើយអ្នកអាចគិតថាការបោះឆ្នោតមិនមានសារសំខាន់ ឬ “ការបោះឆ្នោតមិនអាចកែប្រែអ្វីបាន”។

ការពិតការបោះឆ្នោតធ្វើឱ្យមានភាពប្រែប្រួលយ៉ាងខ្លាំងនៅក្នុងសង្គម។ តាមរយៈការបោះឆ្នោត ពលរដ្ឋម្នាក់ៗមានសម្លេងក្នុងការសម្រេចថាអ្នកណានឹងត្រូវកាន់តំណែង និងមុខតំណែងអ្វីខ្លះដែលនឹងអាចដោះស្រាយលើបញ្ហាចម្បងនានានៅក្នុងសង្គម។

ការបោះឆ្នោតមានសារៈសំខាន់ចំពោះភាពខ្លាំងនិងភាពរឹងមាំនៃប្រព័ន្ធរដ្ឋាភិបាល ហើយខ្ញុំសូមចូលរួមត្រេកអរដែលអ្នកយល់ច្បាស់នូវភាពចាំបាច់មួយនេះ។

ដើម្បីឲ្យលទ្ធិប្រជាធិបតេយ្យរបស់យើងដំណើរការល្អ យើងទាំងអស់គ្នាត្រូវតែចូលរួមក្នុងដំណើរការនៃការបោះឆ្នោត។ សូមចុះឈ្មោះនិងទៅបោះឆ្នោត ហើយលើកទឹកចិត្តក្រុមគ្រួសារ មិត្តភក្តិ និងអ្នកជិតខាងឱ្យចូលរួមដូចគ្នា។

 

 សំនួរដែលសួរជាញឹកញាប់


អ្នកណាខ្លះអាចចុះឈ្មោះ និង បោះឆ្នោតបាននៅក្នុងរដ្ឋម៉េនបាន?

Q1- Who can register and vote in Maine?

•      ដើម្បីចុះឈ្មោះ អ្នកត្រូវតែមានសញ្ជាតិអាមេរិកដែលមានអាយុយ៉ាងតិច ១៦ ឆ្នាំក្នុងការចុះឈ្មោះបោះឆ្នោតទុក្ខជាមុននិងមានអាស័យដ្ឋានអចិន្ត្រៃយ៍នៅក្នុងរដ្ឋម៉េន។

•      ដើម្បីបោះឆ្នោត នៅក្នុងការធ្វើប្រជាមតិឬការបោះឆ្នោតទូទៅ អ្នកត្រូវតែចុះឈ្មោះនៅក្នុងសហគមន៍ដែលអ្នករស់នៅ ហើយមានអាយុយ៉ាងតិច ១៨ ឆ្នាំ។ អ្នកដែលមានអាយុ ១៧ ឆ្នាំអាចបោះឆ្នោតក្នុងការបោះឆ្នោតបឋមនបាន ហើយប្រសិនបើអ្នកនោះនឹងចូលវ័យ ១៨ឆ្នាំ នៅក្នុងការបោះឆ្នោតសកល (General Elections)។


តើខ្ញុំអាចចុះឈ្មោះបោះឆ្នោតយ៉ាងដូចម៉េច?

Q2- How can I register?

អ្នកអាចចុះឈ្មោះបានដោយបំពេញកាតចុះឈ្មោះបោះឆ្នោតនៅការិយាល័យក្រុង ឬសាលាក្រុងរបស់អ្នក តាម រយៈការិយាល័យចល័តរបស់ទីភ្នាក់ងារផ្តល់សេវាសង្គមរបស់រដ្ឋ និងរបស់ប្រទេសអាមេរិក ឬនៅការិយាល័យចុះឈ្មោះបោះឆ្នោត។

អ្នកក៏អាច download និង print ពាក្យសុំចុះឈ្មោះបោះឆ្នោតនៅរដ្ឋម៉េនខាងក្រោម។ សូមកត់សម្គាល់ថាសន្លឹកទាំងសងខាងនឹងព្រីនលើទំព័រតែមួយទេ។

ពាក្យសុំចុះឈ្មោះអ្នកបោះឆ្នោតនៃរដ្ឋម៉េន (កែសំរួល ១២០២០) Fillable PDF   Word

Instructions for completing the Maine Voter Registration Application

 

ប្រសិនបើអ្នកមិនអាចព្រីនពាក្យសុំចុះឈ្មោះបោះឆ្នោតបានទេ សូមទាក់ទងទៅស្មៀននៅក្នុងក្រុងរបស់អ្នក (contact your town clerk ) ដើម្បីផ្ញើរប័ណ្ណចុះឈ្មោះបោះឆ្នោតទៅឲ្យអ្នក។ ប័ណ្ណចុះឈ្មោះបោះឆ្នោតដែលបានព្រីន និងមានចុះហត្ថលេខាដើមរបស់អ្នក គឺត្រូវបានរក្សាទុកដោយស្មៀននៅក្នុងក្រុងរបស់អ្នក ដូច្នេះទើបសន្លឹកប័ណ្ណនោះមានសុវត្ថភាព ដោយមិនអាចត្រូវបានលួចចម្លងតាមប្រព័ន្ធអេឡិចត្រូនិច។

ប័ណ្ណចុះឈ្មោះបោះឆ្នោតដែលបានបំពេញរួច ត្រូវប្រគល់ទៅកាន់ការិយាល័យក្រុង ឬសាលាក្រុងរបស់អ្នកវិញ ដោយផ្ទាល់ដៃ ឬផ្ញើរតាមប្រេយសណី (mailed to your town office)។ ពិនិត្យបញ្ជីដើម្បីស្វែងរកលេខទូរស័ព្ទ និងអ៊ីមែលរបស់ក្រុងនីមួយៗ។

នៅពេលដែលអ្នកចុះឈ្មោះលើកដំបូងនៅរដ្ឋម៉េន អ្នកត្រូវផ្តល់ឯកសារអត្តសញ្ញាណដែលបង្ហាញថាអ្នកមានទីលំនៅនៅរដ្ឋម៉េន។

ឯកសារខាងក្រោមនេះគឺជាភស្តុតាងបញ្ជាក់ពីអត្តសញ្ញាណដែលអាចចុះឈ្មោះបោះឆ្នោតបាន៖

Q2- How can I register?- 2

•      ឯកសាររដ្ឋាភិបាល ឬលិខិតសម្គាល់ដែលមានអត្តសញ្ញាណប័ណ្ណរូបថត (ឧ. ប័ណ្ណបើកបរ អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែនរបស់អាមេរិកដែលមានសុពលភាព និងប័ណ្ណយោធា)

•      ឯកសារផ្សេងទៀតរបស់រដ្ឋាភិបាលដែលគ្មានរូបថត (ឧ. សំបុត្រកំណើត ឬលិខិតបញ្ជាក់សន្តិសុខសង្គម)

•      ឯកសារផ្លូវការដែលបញ្ជាក់ឈ្មោះ និងអាស័យដ្ឋានរបស់អ្នកបោះឆ្នោត (ឧ. សិទ្ធិទទួលបានអត្ថប្រយោជន៍សាធារណៈ វិក័យប័ត្រទឹកភ្លើង របាយការណ៍ធនាគារ សែកពីរដ្ឋ និង ការទូទាត់ប្រាក់ខែ)

•      បានបញ្ជាក់អត្តសញ្ញាណដែលមានតែមួយគត់ (លេខប័ណ្ណបើកបររបស់រដ្ឋម៉េន ឬលេខបួនតួខាងក្រោយនៃលេខសន្តិសុខសង្គម)

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រ Maine Voting Residence Fact Sheet page.


តើការចុះឈ្មោះបោះឆ្នោតផុតកំណត់ថ្ងៃណា?

Q3- Is there a deadline for registering?

មិនមានកាលបរិច្ឆេទនៃការផុតកំណត់ក្នុងការចុះឈ្មោះបោះឆ្នោត សំរាប់អ្នកទៅបោះឆ្នោតដោយផ្ទាល់នៅការិយាល័យក្រុងឬសាលាក្រុងរបស់អ្នកទេ។ សំរាប់ការបោះឆ្នោតសកលនៅថ្ងៃទី ៣ វិច្ជិកា ថ្ងៃផុតកំណត់នៃការចុះឈ្មោះត្រូវបានពន្យាពេល។ អ្នកបោះឆ្នោតអាចបញ្ជូនកាតចុះឈ្មោះបោះឆ្នោតតាមរយៈប្រៃសណី ឬតាមរយៈ ភាគីទីបី នៅជិតដល់ម៉ោងឈប់ធ្វើការ ថ្ងៃទី ១៩ តុលា ២០២០។


 តើការបោះឆ្នោតបន្ទាប់នៅពេលណា?

Q4- When is the next election?

សូមចូលទៅទំព័រ Upcoming Elections Page សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការបោះឆ្នោតដែលនឹងចូលមកដល់។


តើខ្ញុំទៅបោះឆ្នោតនៅទីណា?

Q5- Where do I vote?

គ្រប់ក្រុងនិមួយៗមានកន្លែងផ្ទាល់ខ្លួនសំរាប់ប្រជាជនទៅបោះឆ្នោតដែលហៅថាកន្លែងបោះឆ្នោត ឬ “ ការិយាល័យបោះឆ្នោត”។ អ្នកអាចទូរស័ព្ទទៅសាលាក្រុងរបស់អ្នកដើម្បីសួររកកន្លែងដែលអ្នកទៅបោះឆ្នោត។ កន្លែងបោះឆ្នោតចាប់ផ្តើមបើកនៅចន្លោះពី ម៉ោង ៦ ទៅម៉ោង ១០ ព្រឹក វាអាស្រ័យទៅលើចំនួនប្រជាជននៅក្នុងក្រុង។ មន្រ្តីមូលដ្ឋានអាចប្រាប់អ្នកឱ្យដឹងពីពេលវេលានៃការបើកការិយាល័យបោះឆ្នោតនៅក្នុងសហគមន៍របស់អ្នក។ ការិយាល័យបោះឆ្នោតទាំងអស់នឹងបិទនៅម៉ោង ៨ ល្ងាចនៅថ្ងៃបោះឆ្នោត។ អ្នកអាចរកការិយាល័យបោះឆ្នោតរបស់អ្នកដោយប្រើសេវាកម្មស្វែងរកព័ត៌មានអ្នកបោះឆ្នោត Voter Information Lookup Service


តើខ្ញុំគូសសន្លឹកឆ្នោតយ៉ាងដូចម្តេច?

Q6- How do I mark a ballot?

រដ្ឋម៉េនប្រើសន្លឹកឆ្នោតក្រដាសដែលអ្នកបោះឆ្នោត អាចបំពេញគំនូសនៅក្នុងប្រអប់រាងពងក្រពើនៅជាប់នឹងឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោត។ មានការណែនាំអំពីការគូសគំនូសនៅលើសន្លឹកឆ្នោតនីមួយៗផងដែរ .. ប្រសិនបើអ្នកមានសំណួរសូមទាក់ទងមន្ត្រីការិយាល័យបោះឆ្នោត។ ប្រសិនបើអ្នកគូសគំនូសខុស សូមបត់សន្លឹកឆ្នោតរបស់អ្នក ហើយប្រគល់ឱ្យមន្ត្រីបោះឆ្នោត។ មន្ត្រីការិយាល័យបោះឆ្នោតនឹងផ្តល់ជូនសន្លឹកឆ្នោតថ្មីមួយទៀតដល់អ្នក។ ដំណើរការការបោះឆ្នោតខ្លះនៅក្នុងរដ្ឋម៉េន ប្រព្រឹត្តទៅដោយប្រើការបោះឆ្នោតជ្រើសរើសតាមលំដាប់។ ស្វែងយល់បន្ថែមអំពីសន្លឹកឆ្នោតជ្រើសរើសតាមលំដាប់នៅលើទំព័រ RCV Resources page.


តើខ្ញុំអាចសុំជំនួយក្នុងការបោះឆ្នោតបានឬទេ?

Q7- Can I have help voting?

ត្រឹមត្រូវហើយ។ ប្រសិនបើអ្នកត្រូវការជំនួយក្នុងការអានឬគូសលើសន្លឹកឆ្នោត អ្នកអាចស្នើសុំឲ្យសាច់ញាតិឬមិត្តភក្តិអោយជួយបាន។ ជំនួយការមិនចាំបាច់ជាអ្នកអាចបោះឆ្នោតបាន ឬចាស់គ្រប់គ្រាន់ដើម្បីបោះឆ្នោតទេ។ មន្ត្រីបោះឆ្នោតក៏អាចជួយអ្នកក្នុងការអាន ឬគូសគំនូសលើសន្លឹកឆ្នោតបានដែរ។ ទោះយ៉ាងណានិយោជកឬមន្រ្តីសហជីពមិនអាចជួយអ្នកបោះឆ្នោតបានទេ។


តើខ្ញុំត្រូវទៅការិយាល័យបោះឆ្នោតដើម្បីបោះឆ្នោតនៅក្នុងថ្ងៃបោះឆ្នោតដែរឬទេ?

Q8- Do I need to go to the polls on Election Day to vote?

អត់ទេ។ អ្នកដែលបានចុះឈ្មោះបោះឆ្នោតហើយ អាចបោះឆ្នោតនៅផ្ទះបានតាមសន្លឹកឆ្នោតអវត្តមាន ដោយមិនចាំបាច់ទៅការិយាល័យបោះឆ្នោតដោយផ្ទាល់។

ស្វែងយល់បន្ថែមអំពីការបោះឆ្នោតអវត្តមាននិងវិធីស្នើសុំសន្លឹកឆ្នោតរបស់អ្នកនៅលើទំព័របោះឆ្នោតអវត្តមានរបស់យើង Absentee Voting page.