Maine Public News Connect (08/18/23): Islamic Financing, Shelter Closing, Homelessness, Massacre Remembrance

ហិរញ្ញប្បទានឥស្លាម

ធនាគារម៉េនមួយបានចាប់ផ្តើមផ្តល់ហិរញ្ញប្បទានសំរាប់ទិញលំនៅដ្ឋានដែលអនុលោមតាមច្បាប់ឥស្លាម ហើយស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតអាចចូលរួមជាមួយផងដែរក្នុងពេលឆាប់ៗនេះ ។ ច្បាប់ឥស្លាមហាមប្រាមការគិតប្រាក់ ឬបង់ការប្រាក់ ដោយចាត់ទុកវាជាទម្រង់នៃការកេងប្រវ័ញ្ចហិរញ្ញវត្ថុ។ ស្ថាប័នហិរញ្ញវត្ថុឥស្លាមបានបង្កើតយុទ្ធសាស្ត្រ និងប្រាក់កម្ចីផ្សេងៗ ដើម្បីអនុវត្តតាមច្បាប់ទាំងនេះ។ ឥឡូវនេះ ធនាគារ Androscoggin បានក្លាយជាធនាគារម៉េន ដំបូងគេដែលផ្តល់ជូននូវសេវាប្រាក់កម្ចីទិញផ្ទះប្រភេទនេះ ហើយមានគ្រួសារជាច្រើនបានប្រើប្រាស់សេវានេះរួចហើយដើម្បីទិញផ្ទះ។ ចាប់ពីរដូវស្លឹកឈើជ្រុះនេះ សហជីពឥណទាននៅក្នុងរដ្ឋក៏នឹងអាចផ្តល់កម្ចីទិញផ្ទះស្រដៀងគ្នានេះផងដែរ ដោយមិនគិតការប្រាក់ សូមអរគុណចំពោះការផ្លាស់ប្តូរបទប្បញ្ញត្តិដែលបានចុះហត្ថលេខាលើច្បាប់កាលពីដើមរដូវក្តៅនេះដោយអភិបាល Janet Mills ។ នាយកប្រតិបត្តិធនាគារ Androscoggin លោក Neil Kielly មានប្រសាសន៍ថា ទោះបីជាកម្មវិធីប្រាក់កម្ចីទិញផ្ទះថ្មីនេះមិនរួមបញ្ចូលការបង់ប្រាក់ការប្រាក់ក៏ដោយ ក៏ការចំណាយរបស់ធនាគារ និងម្ចាស់ផ្ទះគឺស្មើនឹងកម្ចីទិញផ្ទះធម្មតា។

 ការបិទជម្រក

ទីក្រុង Portland គ្រោងនឹងផ្លាស់អ្នកស្វែងរកសិទ្ធិជ្រកកោនជិត ២០០ នាក់ទៅកាន់ផ្ទះសំណាក់ក្នុងតំបន់ ខណៈដែលទីជំរកបណ្តោះអាសន្នរបស់ក្រុងនៅឯអគារ Expo នឹងបិទនៅសប្តាហ៍នេះ។ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺកូវីដមក ទីក្រុង Portland និងទីក្រុងផ្សេងទៀតនៅក្បែរនោះបានប្រើប្រាស់ផ្ទះសំណាក់ជាជម្រកស្នាក់នៅបណ្តោះអាសន្នសម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន និងអ្នកផ្សេងទៀតកំពុងជួបប្រទះភាពគ្មានផ្ទះសម្បែង។ អ្នកនាំពាក្យរបស់ទីក្រុងនិយាយថា ពួកគេសង្ឃឹមថានឹងប្រើប្រាស់ម៉ូតែលទាំងនេះរហូតដល់មួយឆ្នាំ ខណៈដែលពួកគេធ្វើការជាមួយអង្គការផ្សេងទៀតដើម្បីផ្លាស់ប្តូរគ្រួសារទាំងនោះទៅស្នាក់នៅក្នុងលំនៅដ្ឋានរយៈពេលវែង។ អ្នកស្វែងរកសិទ្ធិជ្រកកោនជាង ១៥០០នាក់ បានមកដល់ទីក្រុងPortland ចាប់តាំងពីដើមឆ្នាំនេះ។

 ភាពគ្មានផ្ទះសម្បែង

មន្ត្រីទីក្រុងPortland បាននិយាយថា ដំណើរការក្នុងការស្វែងរកទីជំរកសម្រាប់អ្នកគ្មានផ្ទះសម្បែងដែលបច្ចុប្បន្នកំពុងរស់នៅក្នុងតង់នៅទូទាំងទីក្រុង គឺមានការអភិវឌ្ឍន៍យ៉ាងយឺតយ៉ាវ។ ក្រុមការងារដែលទើបបង្កើតថ្មីកំពុងព្យាយាមស្វែងរកទីជម្រកសម្រាប់អ្នកគ្មានផ្ទះសម្បែង ចំនួន ៥៤ នាក់ដែលកំពុងបោះជំរុំមួយកន្លែងនៅជិតទន្លេ Fore ។ ប្រធានផ្នែកសុខភាព និងផ្តល់សេវាប្រជាជនរបស់ក្រុងបាននិយាយថា រហូតមកដល់ពេលនេះមនុស្ស ១២នាក់ ដែលកមពីកន្លែងនោះត្រូវបានផ្លាស់ប្តូរទៅកាន់លំនៅដ្ឋានដែលមានស្ថេរភាពជាងមុន។ គិតត្រឹមដើមសប្តាហ៍នេះ មានតង់សរុបចំនួន ២២៨នៅជុំវិញទីក្រុង បើទៅះជាតួលេខធ្លាក់ចុះបន្តិចជាងប៉ុន្មានថ្ងៃមុន ប៉ុន្តែតួលេខខ្ពស់ជាងចំនួនតង់ដែលមន្ត្រី Portland បានរាប់កាលពីមួយខែមុន។

 ថ្ងែរំលឹកការសម្លាប់រង្គាល

កាលពីសប្តាហ៍មុន មនុស្សជាង ៦០ នាក់បានដើរដង្ហែរក្បួនឆ្លងកាត់ទីប្រជុំជន Portland ដើម្បីរំលឹកដល់ការសម្លាប់រង្គាលដែលបានកើតឡើងនៅក្នុងជំរុំជនភៀសខ្លួនក្នុងប្រទេសប៊ូរុនឌីក្នុងឆ្នាំ ២០០៤ ។ នៅឆ្នាំនោះ ជនភៀសខ្លួនជាង ១៥០ នាក់មកពីក្រុមជនជាតិភាគតិច Banyamulenge ត្រូវបានសម្លាប់ដោយក្រុមឧទ្ទាម Burundian ។ ព្រឹត្តិការណ៍នៅទីក្រុង Portland បានប្រមូលផ្តុំសមាជិកនៃសហគមន៍ Banyamulenge ដែលរស់នៅក្នុងរដ្ឋម៉េន ហើយបានទាក់ទាញអ្នកផ្សេងទៀតមកពីឆ្ងាយដូចជា Georgia និង Toronto  និង ប្រទេសកាណាដា។ អ្នកចូលរួមបាននិយាយថា ពួកគេចង់អំពាវនាវឱ្យមនុស្សយកចិត្តទុក្ខដាក់ទៅលើការសម្លាប់រង្គាល ហើយកើនរំលឺកប្រឆាំងនឹងគ្រោះថ្នាក់នៃការនិយាយស្អប់គ្រប់កន្លែងក្នុងពិភពលោក។

នេះគឺជា Maine Public News Connect សូមអរគុណសម្រាប់ការចូលរួម។ យើងនឹងជួបអ្នកនៅពេលក្រោយ។

Previous
Previous

Maine Public News Connect (09/15/2023): New COVID Vaccine, Neo-Nazis, Scholarship Fund, Professional Soccer Team

Next
Next

The Forecaster: Cambodian community launches fundraiser for center, temple in Westbrook