Maine Public News Connect (09/15/2023): New COVID Vaccine, Neo-Nazis, Scholarship Fund, Professional Soccer Team

វ៉ាក់សាំងកូវីដថ្មី

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលត្រូវបានកែប្រែថ្មីនឹងអាចរកបាននៅក្នុងរដ្ឋម៉េន នាពេលឆាប់ៗក្នុងសប្តាហ៍នេះ ដោយសារមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងរបស់សហរដ្ឋ អាមេរិកកំពុងបង្កើតការណែនាំសម្រាប់អ្នកដែលគួរទទួលការចាក់វ៉ាក់សាំងជាមុន។ ទន្ទឹមនឹងនេះដែរ ចំនួននៃអ្នកជំងឺកូវីដដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ កំពុងតែកើនឡើងនៅក្នុងរដ្ឋម៉េន និងទូទាំងប្រទេស។ វេជ្ជបណ្ឌិត Dora Anne Mills បំរើការនៅ MaineHealth បានជំរុញឲ្យអ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទៅទទួលការចាក់វ៉ាក់សាំងថ្មីនេះ។ គាត់​និយាយ​ថា មេរោគកូវីដបម្លែងខ្លួនថ្មីដែល​កំពុង​ចរាចរ​សព្វថ្ងៃនេះអាចបណ្តាលឲ្យមនុស្សស្លាប់បានគឺបួនដងខ្លាំងជាងជំងឺ​គ្រុន​ផ្តាសាយទូទៅ ។ អភិបាល Janet Mills បាននិយាយថា វ៉ាក់សាំងកូវីដថ្មីនឹងមិនឥតគិតថ្លៃសម្រាប់មនុស្សគ្រប់គ្នានោះទេ ប៉ុន្តែការធានារ៉ាប់រងសុខភាពភាគច្រើននឹងចេញឲ្យ។ ហើយលោកស្រីក៏បាននិយាយថា មានការរំពឹងថានៅលើ គេហទំព័ររបស់សហរដ្ឋអាមេរិកនឹងផ្តល់ព័ត៌មានអំពីកន្លែងដែលមនុស្សដែលគ្មានធានារ៉ាប់រងអាចទទួលបានវ៉ាក់សាំង។

 

នេអូណាស៊ីស (neo-Nazi)

អភិបាល Mills បាននិយាយកាលពីសប្តាហ៍មុនថា លោកស្រីបើកចិត្តក្នុងការមើលការផ្លាស់ប្តូរសក្តានុពលនៃការផ្លាស់ប្តូច្បាប់របស់រដ្ឋម៉េន ដើម្បីឆ្លើយតបទៅនឹងជំរុំបណ្តុះបណ្តាល នេអូណាស៊ីស (neo-Nazi) មួយកន្លែងដែលត្រូវបានគេរាយការណ៍ថាកំពុងត្រូវបានសាងសង់នៅក្នុងទីជនបទក្នុងស្រុក Penobscot ។ លោកស្រី Mills បាននិយាយថាលោកស្រីមាន "ការព្រួយបារម្ភយ៉ាងខ្លាំង" អំពីការកើនឡើងនៃក្រុមកំពូលជនជាតិស្បែកសជ្រុលនិយម (white supremacist) និងក្រុមប្រឆាំងនឹងពួកសិមិតីកនៅក្នុងរដ្ឋម៉េន។ ក្រុម នេអូណាស៊ីស (neo-Nazi) បាន​ធ្វើ​ការ​ជួប​ជុំក្នុងទ្រង់ទ្រាយ​តូច​ៗ ប៉ុន្តែធ្វើបាតុកម្មជាច្រើនដងដែលឡូឡា​ខ្លាំងនៅ​ជុំវិញ​រដ្ឋ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយនេះ រួម​មានព្រឹត្តិការណ៍​មួយ​នៅ​ខាង​ក្រៅ​សភារបស់​រដ្ឋ​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​។ ហើយ​មេ​ដឹកនាំ​ក្រុម​មួយ​បាន​អញ្ជើញ​អ្នក​គាំទ្រ​របស់​ខ្លួប​ឲ្យ​ជួយ​សាងសង់​ជំរំ​ហ្វឹកហាត់​នៅ​លើ​ដី​ដែល​គាត់​ជា​សហ​កម្មសិទ្ធិ​នៅ Springfield ។ លោកស្រី Mills បាននិយាយថាគាត់មិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការអនុម័តសំណើច្បាប់ជាក់លាក់ណាមួយនៅចំណុចនេះទេ។ ផ្ទុយ​ទៅ​វិញ លោកស្រី​បាន​និយាយ​ថា លោកស្រី​នឹង​ធ្វើ​ការ​ជាមួយ​សមាជិក​សភា និង​អគ្គមេធាវី​បច្ចុប្បន្ន ដើម្បី​ពិនិត្យ​មើល​ការ​ផ្លាស់ប្តូរ​ដែល​បាន​ស្នើឡើង។

 

មូលនិធិអាហារូបករណ៍

Prosperity Maine ជាអង្គការដែលផ្តោតលើការពង្រឹងសេដ្ឋកិច្ចនៅក្នុងសហគមន៍ជនអន្តោប្រវេសន៍ បាននិយាយថា ឥឡូវនេះ ខ្លួននឹងអាចគាំទ្រអ្នកស្វែងរកសិទ្ធិជ្រកកោនកាន់តែច្រើនដែលបន្តការសិក្សាក្រោយមធ្យមសិក្សា។ នោះជាការអរគុណចំពោះប្រាក់ជំនួយ ២.២ លានដុល្លារ ដល់កម្មវិធីពង្រឹងអាហារូបករណ៍ដែលមានស្រាប់។ នាយកប្រតិបត្តិលោក Claude Rwaganje បាននិយាយថា ប្រាក់ថ្មីនេះនឹងអនុញ្ញាតឱ្យអង្គការផ្តល់អាហារូបករណ៍ពេញលេញដល់សិស្សដែលស្វែងរកសិទ្ធិជ្រកកោនយ៉ាងហោចណាស់ ១៥ នាក់ជារៀងរាល់ឆ្នាំ។ លោកបាននិយាយថា អាហារូបករណ៍អាចគ្រប់គ្រងការចំណាយទៅលើមហាវិទ្យាល័យសហ-គមន៍ សាលាបច្ចេកទេស ឬ កម្មវិធីវិញ្ញាបនបត្រវិជ្ជាជីវៈ។លោក Rwaganje បាននិយាយថាអ្នកស្វែងរកសិទ្ធិជ្រកកោនប្រឈមមុខនឹងឧបសគ្គបន្ថែមនៅពេលបន្តការសិក្សាថ្នាក់ឧត្តមព្រោះពួកគេមិនមានសិទ្ធិទទួលបានជំនួយរបស់សហព័ន្ធដោយសារតែស្ថានភាពអន្តោប្រវេសន៍របស់ពួកគេ។

 

ក្រុមបាល់ទាត់អាជីព

Portland អាចនឹងក្លាយជាផ្ទះរបស់ក្រុមបាល់ទាត់អាជីពឆាប់ៗនេះ។ United Soccer League បានដាក់ឈ្មោះទីក្រុងនេះថាជាកន្លែងពង្រីក បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងរយៈពេល ៥ ឆ្នាំដោយក្រុមអតីតកីឡាករបាល់ទាត់ក្នុងស្រុក និងអ្នកវិនិយោគផ្សេងទៀតដើម្បីនាំយកក្រុមបាល់ទាត់មួយទៅកាន់ Portland ។ ក្រុមបាល់ទាត់ Portland មួយត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំ ២០២៥ ដោយរង់ចាំការយល់ព្រមពីទីក្រុងសម្រាប់ការប្រកួតដែលធ្វើជាម្ចាស់ផ្ទះនៃការប្រកួតដែលត្រូវលេងនៅកីឡដ្ឋាន Fitzpatrick ។ បច្ចុប្បន្នទីលាននេះគឺជាកន្លែងសម្រាប់ក្រុមអត្តពលិកវិទ្យាល័យ Portland ជាច្រើននាក់។ ឥឡូវនេះក្រុមទទួលបានសិទ្ធិចូលរួម USL1 ដែលត្រូវបានគេចាត់ទុកថាជាលីកបាល់ទាត់អាជីពបុរសលំដាប់ទី ៣ ហើយបច្ចុប្បន្នមាន ១៤ ក្លឹប។

Previous
Previous

Maine Public News Connect (09/22/2023): Housing Protest, Temporary Protected Status, Legal Guidance, Celebrating Community Leaders

Next
Next

Maine Public News Connect (08/18/23): Islamic Financing, Shelter Closing, Homelessness, Massacre Remembrance