Maine Public News Connect (05/10/2024):បាតុកម្មហ្គាហ្សា សេវាសុខភាពផ្លូវចិត្ត លំនៅដ្ឋានថ្មី និង ភាពអត់ការងារធ្វើទាប

ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​សុក្រ ទី ១០ ខែ​ឧសភា ហើយ​នេះ​ជា​រឿង​សំខាន់​ប្រចាំ​សប្តាហ៍។

 

បាតុកម្មហ្គាហ្សា

 

សហជីពកម្មករបានចូលរួមជាមួយសិស្សនិស្សិតជាច្រើននាក់នៅសួនឧទ្យាន Deering Oaks ក្នុងទីក្រុងPortland កាលពីសប្តាហ៍មុន ដើម្បីអំពាវនាវដល់សហជីពកម្មករទាំងអស់ឱ្យឈរក្នុងសាមគ្គីភាពជាមួយប្រជាជននៃតំបន់ហ្គាហ្សានិងប៉ាឡេស្ទីន។

 

ក្រុមកម្មករនិយាយថា ដល់ពេលរៀបចំ និងបញ្ចប់នូវអ្វីដែលពួកគេហៅថា អំពើប្រល័យពូជសាសន៍របស់អ៊ីស្រាអែល ប្រឆាំងនឹងប៉ាឡេស្ទីន ជាមួយនឹងបទឈប់បាញ់ជាអចិន្ត្រៃយ៍។

 

 ពួកគេមានបំណងចង់ឱ្យមហាវិទ្យាល័យ និងសាកលវិទ្យាល័យនានា ដកខ្លួនចេញពីផលប្រយោជន៍អ៊ីស្រាអែលទាំងអស់ រួមទាំងក្រុមហ៊ុនដែលផ្គត់ផ្គង់អាវុធដល់យោធាអ៊ីស្រាអែលផងដែរ។

 

ការបោះជំរុំតវ៉ាដែលដឹកនាំដោយនិស្សិតរាប់រយនាក់ ដែលអំពាវនាវឱ្យមានការដកស្ថាប័នចេញពីប្រទេសអ៊ីស្រាអែល បានកើតឡើងនៅទូទាំងសហរដ្ឋអាមេរិក។

 

អង្គការសហប្រជាជាតិបាននិយាយថា ប្រជាជនប៉ាឡេស្ទីនជាង ៣៣,000 នាក់ត្រូវបានសម្លាប់ ហើយមនុស្ស ១.៧លាននាក់ ត្រូវបានផ្លាស់ទីលំនៅនៅតំបន់ហ្គាហ្សា។

សេវាសុខភាពផ្លូវចិត្ត

 

ក្រុមគ្រូពេទ្យផ្តល់សេវាសុខភាពផ្លូវចិត្តនៅ Lewiston នឹងទទួលបានថវិការដ្ឋចំនួន ១២លានដុល្លារបន្ថែមទៀតនៅឆ្នាំនេះ។

 

ពួកគេនិយាយថាថវិកានេះ នឹងជួយឱ្យមានស្ថេរភាព និងពង្រីកប្រព័ន្ធបន្ថែមដែលមានការលំបាកក្នុងការផ្គត់ផ្គង់សេវាឲ្យបានគ្រប់គ្រាន់ ចាប់តាំងពីមានជំងឺរាតត្បាត។

 

អ្នកផ្តល់សេវានិយាយថា តម្រូវការសម្រាប់សេវាសុខភាពផ្លូវចិត្តក៏មានការកើនឡើងផងដែរចាប់តាំងពីមានការបាញ់ប្រហារដ៏ធំកាលពីខែតុលាឆ្នាំមុន ដែលបានបំផ្លិចបំផ្លាញផ្លូវចិត្តដល់មនុស្សនៅក្នុងសហគមន៍។

 

ថវិកាភាគច្រើននឹងត្រូវបែងចែកទៅតាមកម្មវិធីដែលកំពុងមានស្រាប់។ ប៉ុន្តែ​មួយ​ចំនួនទៀត​ ក៏​នឹង​ត្រូវ​ប្រើ​ប្រាស់ដើម្បី​បង្កើត​កម្មវិធី​សុខភាព​ផ្លូវ​ចិត្ត​ថ្មីមួយ សំរាប់អ្នកដែលមានបញ្ហាធ្ងន់ធ្ងរ​​នៅ​មន្ទីរពេទ្យ St. Mary's ។

 

លំនៅដ្ឋានថ្មី

 

អាជ្ញាធរលំនៅដ្ឋានរបស់ទីក្រុងSanford គ្រោងនឹងសាងសង់អាផាតមិនថ្មីចំនួន ៣០ខ្នង ដោយផ្តល់ជូននូវសេវាកម្មលំនៅដ្ឋាន និងជំនួយសម្រាប់ប្រជាជនដែលមានប្រវត្តិគ្មានផ្ទះសម្បែងដ៏យូអង្វែង។

 

អាផាតមិនទាំងអស់នេះត្រូវបានបម្រុងទុកសម្រាប់អ្នកដែលធ្លាប់ជួបបញ្ហាគ្មានផ្ទះសម្បែង ឬអ្នកដែលកំពុងចាកចេញពីពន្ធនាគារ ឬអ្នកដែលធ្លាប់ជួបផលលំបាកហើយព្យាយាមក្រោយឈរឡើងវិញ។

 

ទីតាំងនេះនឹងផ្តល់លំនៅដ្ឋានអចិន្ត្រៃយ៍ ហើយកម្មវិធីសកម្មភាពសហគមន៍របស់ York County ត្រូវបានគេរំពឹងថានឹងផ្តល់សេវាកម្មគាំទ្រនៅទីតាំងនេះតែម្តង។

 

ក្រុមអ្នកជំនាញក្នុងស្រុករំពឹងទុកថាអាផាតមិនថ្មីនឹងជួយបន្ធូរបន្ថយសម្ពាធលើទីផ្សារលំនៅដ្ឋានក្នុងស្រុកទាំងមូល។ ទីក្រុងនេះបានស្វាគមន៍គ្រួសារអ្នកស្វែងរកសិទ្ធិជ្រកកោនជាច្រើននាក់កាលពីឆ្នាំមុន ដែលជាកត្តាធ្វើឲ្យមានសម្ពាធបន្ថែមលើការផ្គត់ផ្គង់លំនៅដ្ឋាន។

 

អត្រាអ្នកអត់ការងារធ្វើមានកំរិតទាប

 

អត្រាអ្នកអត់ការងារធ្វើនៅក្នុងទីក្រុងធំៗចំនួនបីរបស់រដ្ឋម៉េន ត្រូវបានធ្លាក់ចុះនៅក្នុងខែមីនានេះ។

 

យោងតាមការិយាល័យស្ថិតិការងារសហរដ្ឋអាមេរិក នៅទីក្រុងBangor អត្រាអ្នកគ្មានការងារធ្វើគឺមានការធ្លាក់ចុះយ៉ាងខ្លាំង ៣.៧% ក្នុងខែកុម្ភៈ មកត្រឹម ៣.១% ក្នុងខែមីនា ។

 

ទីក្រុងPortland និង ទីក្រុងSouth Portland បានមើលឃើញថាអត្រាអ្នកគ្មានការងារធ្វើបានធ្លាក់ចុះពី ៣% ទៅ ២.៦% ។

 

តំបន់ Lewiston-Auburn ក៏មានការថយចុះបន្តិចដែរ។

 

ចំនួនអ្នកដាក់ពាក្យសុំជំនួយដោយភាពអត់ការងារធ្វើនៅតែមានកម្រិតទាប ជាប្រវត្តិសាស្ត្រក្នុង

រយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ (លើកលែងតែនៅឆ្នាំដែលមានជំងឺរាតត្បាតកើតឡើង ឆ្នាំ២០២០ និង ២០២១) ដែលឆ្លុះបញ្ចាំងពីទីផ្សារការងារដ៏រឹងមាំរបស់រដ្ឋម៉េន។

 

នេះគឺជា Maine Public News Connect យើងនឹងជួបអ្នកនៅពេលក្រោយ។

Previous
Previous

Maine Public News Connect (05/03/24): ខ្វះខាតកម្លាំងពលកម្ម ច្បាប់ប្រើប្រាស់អាវុធ ការបដិសេធប្រាក់ឈ្នួលអប្បបរមាក្រុមបាល់ទាត់ថ្មី និង តុលាការអន្តោប្រវេសន៍ថ្មី

Next
Next

Khmer New Year 2024 Photos, Recap, and Thank You!