Maine Public News Connect (05/03/24): ខ្វះខាតកម្លាំងពលកម្ម ច្បាប់ប្រើប្រាស់អាវុធ ការបដិសេធប្រាក់ឈ្នួលអប្បបរមាក្រុមបាល់ទាត់ថ្មី និង តុលាការអន្តោប្រវេសន៍ថ្មី

ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​សុក្រ ទី ៣ ខែ​ឧសភា ហើយ​នេះ​ជាពត៌មានសំខាន់​ប្រចាំ​សប្តាហ៍។

 

ខ្វះខាតកម្លាំងពលកម្ម

 

យោងទៅតាមរបាយការណ៍ថ្មី បានបង្ហាញថា រដ្ឋម៉េនកំពុងតែមានការធ្លាក់ចុះនូវកិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងការទាក់ទាញមនុស្សថ្មីចូលមកធ្វើការនៅក្នុងរដ្ឋ។

 

រដ្ឋម៉េនបានបន្ថែមចំនួនកម្មករ ១៣,៤០០នាក់ ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។ តែកំណើននេះគឺនៅក្រោមកម្រិតដែលត្រូវការ ដើម្បីសម្រេចគោលដៅរបស់ខ្លួន ដែលបម្រូវឲ្យមានកម្មករចំនួន ៧៥,000នាក់ នៅ​ចុង​ទសវត្សរ៍​នេះ។

 

មន្ត្រីរដ្ឋបាននិយាយថា កម្មកររបស់រដ្ឋម៉េន ខ្លះមានវ័យចំណាស់ខ្លាំង បើប្រៀបធៀបទៅកម្មករនៅទូទាំងប្រទេស ដែលបង្កើតឲ្យមានបញ្ហាប្រឈមមួយ ខណៈដែលពួកគេភាគច្រើនបានចូលនិវត្តន៍។

 

អ្នករស់នៅថ្មីរាប់ម៉ឺននាក់បានផ្លាស់ទៅរដ្ឋម៉េន ក្នុងអំឡុងឆ្នាំដំបូងនៃជំងឺរាតត្បាត ប៉ុន្តែមន្ត្រីរដ្ឋបាននិយាយថា ពួកគេមិនដឹងច្បាស់ទេថា តើនិន្នាការនេះនឹងបន្តរហូតដល់ពេលណានោះទេ។

 

អាជីវកម្ម និងអ្នកសេដ្ឋកិច្ចមួយចំនួននៅរដ្ឋម៉េន និយាយថា វិធីមួយដើម្បីដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មគឺដោយការទទួលយកជនអន្តោប្រវេសន៍។

 

ច្បាប់ប្រើប្រាស់អាវុធ

 

អភិបាលរដ្ឋដែលមកពីគណបក្សប្រជាធិបតេយ្យ Janet Mills នឹងអនុញ្ញាតឱ្យសេចក្តីព្រាងច្បាប់ ដែលទាមទារឲ្យមានរយៈពេលរង់ចាំបីថ្ងៃដើម្បីទិញអាវុធក្លាយជាច្បាប់ ដោយគ្មានការចុះហត្ថលេខារបស់លោកស្រីទេ។

 

ក្រុម​អ្នក​គាំទ្រ​និយាយ​ថា វា​អាច​ជួយ​ទប់ស្កាត់​ការ​ធ្វើ​អត្តឃាត។ ប៉ុន្តែ​ក្រុមអ្នកការពារ​សិទ្ធិ​នៃការប្រើប្រាស់អាវុធ​បាន​គំរាម​កំហែងក្នុង​ការតវ៉ា​តាមផ្លូវ​ច្បាប់។

 

លោកស្រី Mills បានបដិសេធលើសេចក្តីព្រាងច្បាប់ ដាច់ដោយឡែកមួយដែលនឹងហាមឃាត់ឧបករណ៍មួយចំនួនដែលអាចបង្កើនអត្រានៃការបាញ់ប្រហាររបស់អាវុធមួយចំនួន។

 

លោកស្រីអភិបាលរដ្ឋ​​បាន​និយាយ​ថា អត្ថន័យ​នៃ​សេចក្តីព្រាងច្បាប់នេះមានលក្ខណៈ ​ទូលំ-ទូលាយ​ពេក។ ប៉ុន្តែ​អ្នក​គាំទ្រ​ច្បាប់​និយាយ​ថា វា​មានសារៈសំខាន់​ក្នុង​ការ​ផ្តោតទៅ​លើ​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយ​ឧបករណ៍​ទាំងនោះ។

 

សមាជិកសភាបានពិចារណាលើច្បាប់អាវុធជាច្រើន បន្ទាប់ពីការបាញ់ប្រហារដ៏ធំនៅ Lewiston កាលពីខែតុលាឆ្នាំមុន។

 

ការបដិសេធប្រាក់ឈ្នួលអប្បបរមា

 

អភិបាល Mills ក៏​បាន​បដិសេធលើ​ច្បាប់​មួយ​កាល​ពី​សប្តាហ៍​មុន​ដែល​នឹង​បង្កើន​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កសិករ។

 

សំណើនេះត្រូវបានលើកឡើងនៅឆ្នាំនេះដោយ លោកស្រីMills ផ្ទាល់ បន្ទាប់ពីគាត់

បានបដិសេធនូវគំនិតផ្តួចផ្តើមស្រដៀងគ្នានេះកាលពីឆ្នាំមុន។

 

ប៉ុន្តែ​អភិបាល​រដ្ឋ​បាន​និយាយ​ថា ការ​ផ្លាស់​ប្តូរ​ច្បាប់​របស់​គាត់​ដោយសារ​សមាជិក​សភា​បាន​បង្ខំ​គាត់​ឱ្យ​បដិសេធ។

 

កំណែវិសោធនកម្មនឹងអនុញ្ញាតឱ្យកម្មករកសិដ្ឋាន ធ្វើការប្តឹងថៅកែរបស់ពួកគេ ដែលគាត់និយាយថា វាការគំរាមកំហែងដល់ឧស្សាហកម្មនេះ។

 

អ្នក​តស៊ូ​មតិ​ការងារ​បាន​និយាយ​ថា ពួក​គេ​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​បដិសេធ​របស់​អភិបាល​រដ្ឋ។

 

ក្រុមបាល់ទាត់ថ្មី

 

ក្រុមបាល់ទាត់អាជីពដំបូងរបស់រដ្ឋម៉េន នឹងចាប់ផ្តើមលេងនៅទីក្រុង Portland នៅឆ្នាំក្រោយ។ កាល​ពី​សប្តាហ៍​មុន ក្រុម​នេះ​បាន​បង្ហាញ​ឈ្មោះ​របស់​ខ្លួន​គឺ The Portland “Hearts of Pine” ដែល​សំដៅ​ទៅ​លើ​ដើម​ឈើតំណាងរដ្ឋម៉េន។

 

កាលពីខែកញ្ញាឆ្នាំមុន United Soccer League បានប្រកាសថាទីក្រុង Portland នឹងក្លាយជាម្ចាស់ផ្ទះរបស់ក្រុមបាល់ទាត់ League One ថ្មី។

 

ក្រុមរបស់ Portland នឹងចូលរួមជាមួយក្លឹបចំនួន ១២ ផ្សេងទៀតដែលមានរួចហើយនៅក្នុង

លីក មកពីរដ្ឋ Colorado, Wisconsin និងរដ្ឋផ្សេងទៀត។

 

ការសាកល្បងត្រូវបានរំពឹងទុកថានឹងកើតឡើងនៅរដូវស្លឹកឈើជ្រុះខាងមុខនេះ ជាមួយនឹងការប្រកួតដំបូងដែលគ្រោងសម្រាប់រដូវផ្ការីក ឆ្នាំ២០២៥ ។ ក្លឹបនឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតនៅផ្ទះនៅកីឡាដ្ឋាន Fitzpatrick ក្នុងទីក្រុង Portland ។

 

តុលាការអន្តោប្រវេសន៍ថ្មី

 

ប្រសិនបើអ្នករស់នៅក្នុងរដ្ឋម៉េន ហើយមានសំណុំរឿងនៅតុលាការអន្តោប្រវេសន៍Boston នោះសំណុំរឿងរបស់អ្នកទំនងជានឹងត្រូវបានផ្ទេរទៅតុលាការអន្តោប្រវេសន៍ថ្មីនៅ ទីក្រុង Chelmsford ក្នុងរដ្ឋ Massachusetts ។

 

នេះ​បើ​តាម​អង្គការការពារ​ច្បាប់​អន្តោប្រវេសន៍។ អង្គការកំពុងជំរុញអ្នកដែលមានសំណុំរឿងអន្តោប្រវេសន៍ដែលកំពុងដំណើរការ ដើម្បីផ្ទៀងផ្ទាត់មើលទីតាំងនៃសំណុំរឿងរបស់ពួកគេនៅលើគេហទំព័ររបស់តុលាការ។

 

អ្នកក៏អាចទទួលបានព័ត៌មានបន្ថែមដោយទូរស័ព្ទទៅតុលាការតាមលេខ ៩៧៨-៤៩៧-៩០០០ ។

 

នេះគឺជា Maine Public News Connect យើងនឹងជួបអ្នកនៅពេលក្រោយ។

Previous
Previous

Maine Public News Connect (05/17/24): អាហារហាឡាល់នៅសាលារៀន ទិដ្ឋាការការងារតាមរដូវ ផែនការសាលាក្នុងទីក្រុងPortland និង មូលនិធិហេដ្ឋារចនាសម្ព័ន្ធសហព័ន្ធ

Next
Next

Maine Public News Connect (05/10/2024):បាតុកម្មហ្គាហ្សា សេវាសុខភាពផ្លូវចិត្ត លំនៅដ្ឋានថ្មី និង ភាពអត់ការងារធ្វើទាប