Maine Public News Connect (07/28/23)កម្មវិធីចែករំលែកផ្ទះស្នាក់នៅ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ការអភិវឌ្ឍន៍លំនៅដ្ឋាន និង ការអនុញ្ញាតការងារ

ខ្ញុំជាម្ចាស់កម្មវិធី ធារី រ៉ាយដឺរ ។ ថ្ងៃ​នេះ​គឺ​ថ្ងៃ​សុក្រ ទី ២៨ ខែ​កក្កដា ហើយ​នេះ​គឺ​ជា​រឿង​រ៉ាវ​កំពូល​ប្រចាំ​សប្តាហ៍។

 កម្មវិធីចែករំលែកផ្ទះស្នាក់នៅ

ទីក្រុង Portland កំពុងជំរុញលើកទឹកចិត្តប្រជាជនឱ្យពិចារណាជួលបន្ទប់ទំនេរ ឬអាផាតមិនសម្រាប់ទទួលភ្ញៀវទៅឱ្យអ្នកស្វែងរកសិទ្ធិជ្រកកោន ខណៈដែលទីក្រុងកំពុងរៀបចំបិទកន្លែងស្នាក់នៅបណ្តោះអាសន្ននៅអគារពិព័រណ៍នៅខែសីហា។ យុទ្ធនាការចែករំលែកគេហដ្ឋានគឺជាការពង្រីកកម្មវិធីដែលមានស្រាប់ដែលដំណើរការដោយ Quality Housing Coalition ដែលផ្គូផ្គងអ្នកជួលដែលមានចំណូលទាបជាមួយម្ចាស់ផ្ទះដែលមានបំណងជួលឱ្យពួកគេ ហើយផ្តល់នូវការគាំទ្រ និងការធានាផ្នែកហិរញ្ញវត្ថុ។ នៅក្រោមគំរោងនៃការពង្រីកនេះ ម្ចាស់ផ្ទះនឹងត្រូវបានស្នើសុំឱ្យចុះហត្ថលេខាលើកិច្ចសន្យាជួលរយៈពេលមួយឆ្នាំ។ សម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោននៅតែបន្តរង់ចាំលិខិតអនុញ្ញាតឲ្យធ្វើការងារ ការជួលផ្ទះនឹងត្រូវបង់តាមរយៈកម្មវិធីជំនួយទូទៅរបស់ក្រុង។ គិតត្រឹមសប្តាហ៍មុន ក្រុងបានរៀបចំឲ្យអ្នកស្វែងរកសិទ្ធិជ្រកកោនចំនួន ៧៧ គ្រួសារស្នាក់នៅឯអគារពិព័រណ៍ដែលមានចំនួនសរុបប្រហែល ២៥០ នាក់។

 ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី

លោកប្រធានាធិបតី Joe Biden កំពុងបំពេញទស្សនកិច្ចនៅរដ្ឋម៉េន ក្នុងសប្តាហ៍នេះ ដើម្បីផ្សព្វផ្សាយគោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋបាលរបស់លោក។ សេតវិមានកំពុងលើកឡើងពីគោលសំខាន់នៃភាពវិជ្ជមានរបស់សេដ្ឋកិច្ចជាតិ ដូចជាទីផ្សារការងារខ្លាំង និងការកើនឡើងប្រាក់ឈ្នួល នៅមុនការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២៤ ។ ថ្មីៗនេះរដ្ឋបាលបានចាប់ផ្តើមប្រើពាក្យ "Bidenomics" ដើម្បីពិពណ៌នាអំពីអាទិភាពសេដ្ឋកិច្ចរបស់ប្រធានាធិបតីនៃការវិនិយោគសាធារណៈ ការអប់រំ និងការបណ្តុះបណ្តាលកម្លាំងពលកម្ម។ លោក Biden បានឈ្នះ ៥៣% នៃសម្លេងឆ្នោតនៅរដ្ឋម៉េន ក្នុងការបោះឆ្នោតឆ្នាំ ២០២០ ប៉ុន្តែអតីតប្រធានាធិបតី Donald Trump ទទួលបានសម្លេងឆ្នោត នៅក្នុងតំបន់បោះឆ្នោតមួយរបស់រដ្ឋ ដោយទទួលបានសំឡេងភាគច្រើនជាអ្នកមានលក្ខណៈអភិរក្សនិយម នៅក្នុងមណ្ឌលសភាទី២ ។

 ការអភិវឌ្ឍន៍លំនៅដ្ឋាន

ការងារកំពុងចាប់ផ្តើមបំប្លែងអគារជាច្រើននៅ Lewiston ទៅជាផ្ទះល្វែងថ្មីចំនួន៨២ នៅក្នុងសង្កាត់មួយក្នុងចំណោមសង្កាត់ក្រីក្របំផុតរបស់ទីក្រុង។ គម្រោងនេះត្រូវបានគាំទ្រដោយជំនួយឥតសំណងរបស់រដ្ឋចំនួន ៣០ លានដុល្លារតាមរយៈកម្មវិធី Choice Neighborhoods ។ កម្មវិធី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ស្ថាបនាទីប្រជុំជនមួយចំនួនឡើង​វិញ​ ​នៅ​ទូទាំង​ប្រទេស។ អភិបាលក្រុង Lewiston លោក Carl Sheline បាននិយាយថា ការវិនិយោគកំពុងធ្វើឱ្យមានភាពផ្លាស់ប្តូរួចទៅហើយ ដោយសារអចលនទ្រព្យផ្សេងទៀតនៅក្បែរនោះកំពុងត្រូវបានកែលម្អ ហើយអាជីវកម្មនានាកំពុងផ្លាស់ប្តូរទៅកាន់តំបន់នេះ។ សរុបមក គម្រោងនេះនឹងបង្កើតបាន ៦០ យូនីតដែលមានតម្លៃសមរម្យ និង ២២ យូនីតតម្លៃតាមអត្រាទីផ្សារ។

ការអនុញ្ញាតការងារ

សភាពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលតស៊ូមតិដើម្បីផលប្រយោជន៍ធុរកិច្ចនៅទូទាំងប្រទេសបានគាំទ្រ សេចក្តីព្រៀងច្បាប់របស់សមាជិកសភាម៉េន Chellie Pingree ដើម្បីកាត់បន្ថយពេលវេលារង់ចាំការអនុញ្ញាតឲ្យចូលធ្វើការងារសម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន។ សេចក្តីព្រៀងច្បាប់ដែល លោកស្រី Pingree បានស្នើសុំច្រើនដង នឹងអនុញ្ញាតឱ្យអ្នកស្វែងរកសិទ្ធិជ្រកកោនមានសិទ្ធិទទួលបានប័ណ្ណការងាររយៈពេល ៣០ ថ្ងៃបន្ទាប់ពីការដាក់សំណុំរឿងអន្តោប្រវេសន៍របស់ពួកគេ។ រយៈពេលរង់ចាំបច្ចុប្បន្នគឺ ១៨០ ថ្ងៃ។ អង្គជំនុំបានអនុម័តច្បាប់នេះ រួមជាមួយនឹងសំណើកំណែទម្រង់អន្តោប្រវេសន៍ចំនួន ១៤ផ្សេងទៀត ដោយមានការចូលរួមពីបក្សទាំងពីរ ដែលមានបំណងកាត់បន្ថយទិដ្ឋាការកកស្ទះដើម្បីបង្កើតផ្លូវឲ្យអ្នកជម្លៀសអាហ្វហ្គានីស្ថានជាច្រើននាក់ក្នុងការសុំសិទ្ធស្នាក់នៅអចិន្ត្រៃយ៍។ ទោះជាយ៉ាងណាក៏ដោយ សេចក្តីព្រៀងច្បាប់អនុញ្ញាតការងាររបស់លោកស្រី Pingree កន្លងមកមិនបានទទួលសំលេងគាំទ្រគ្រប់គ្រាន់ពីគណបក្សសាធារណរដ្ឋដើម្បីឈានទៅមុខនោះទេ។

 នេះគឺជា Maine Public News Connect សូមអរគុណសម្រាប់ការចូលរួម។ យើងនឹងជួបអ្នកនៅពេលក្រោយ។        

Previous
Previous

Maine Public News Connect (08/04/23): ដំណើរទស្សនកិច្ចប្រធានាធិបតី, ការបាញ់ប្រហារនៅ Lewiston, នាយកសុខភាពសាធារណៈថ្មី, ការធ្វើដំណើរយ៉ាងឆាប់រហ័ស

Next
Next

Maine Public News Connect (07/21/23): ប្រាក់ឧបត្ថម្ភសំរាប់ការឈប់សំរាក ការសិក្សានៅមហាវិទ្យាល័យដោយឥតគិតថ្លៃ កម្មវិធីសាលារដូវក្តៅ និង សិល្បករអន្តោប្រវេសន៍