You have constitutional rights / អ្នកទទួលបានសិទ្ធិពីរដ្ឋធម្មនុញ្ញ៖

Know Your Rights in Khmer

(Adapted from MN8; Downloads available in Lao, Hmong, and Viet below)

  • ការក្រើនរំលឹកពីសុវត្ថិភាព: ព័ត៌មាននេះអាចជួយអ្នកប្រសិនបើមាន ភ្នាក់ងារ អាយ ស៊ី អ៊ី (ICE) មករកអ្នក។ ភ្នាក់ងារ អាយ ស៊ី អ៊ី តែងមកក្នុងរូប ភាពបន្លំខ្លួន ប្រើល្បិចបញ្ឆោត ចាប់ខ្លួននិងឃុំខ្លួនអ្នក ដើម្បីប្រមូលយកព័ត៌មានផ្សេងៗពីអ្នក។ រាល់ស្ថានការណ៍ទាំងឡាយណាក៏ដោយ អ្នកមានសិទ្ធិក្នុងការការពារខ្លួនអ្នក។ ដឹងពីសិទ្ធិរបស់អ្នកអាចជួយអ្នករារាំង ភ្នាក់ងារ អាយ ស៊ី អ៊ី ពីការចាប់ខ្លួនដោយអយុត្តិធម៌។

    • ដឹងពីសិទ្ធិរបស់អ្នក ជួយខ្លួនអ្នកផ្ទាល់ និង មនុស្សជាទីស្រឡាញ់ត្រៀមខ្លួនរួចជាស្រេច។ ត្រូវបន្ស៊ាំខ្លួនអោយស៊ាំនឹងស្ថានការណ៍ និងមានឯកសារនេះនៅក្នុងដៃដើម្បីងាយស្រួលគ្រប់គ្រងស្ថានការណ៏នានា

      • មនុស្សមួយចំនួនតែងធ្វេសប្រហែសអនុញ្ញាតអោយភ្នាក់ងារ អាយ ស៊ី អ៊ី ចូលក្នុងផ្ទះ របស់ខ្លួនដោយមិនដឹងខ្លួន ហើយភ្នាក់ងារ អាយ ស៊ី អ៊ី មកក្នុងរូបភាពបន្លំខ្លួនធ្វើពុតជាសមត្ថកិច្ចប្រចាំតំបន់និងបញ្ឆោតអោយអ្នកបើកទ្វាអោយពួកគេចូល។ ការដឹងពីសិទ្ធិរបស់អ្នកអាចជួយឲ្យអ្នកត្រៀមខ្លួនរួចរាល់ និងការពារអ្នកបាននៅស្ថានការណ៍ណាមួយ។

      • ត្រូវមានឯកសារចម្លងអំពីការដឹងសិទ្ធិរបស់អ្នក នៅក្នុងទូរស័ព្ទដៃ ក្នុងឡាន នៅក្បែរមុខទ្វារផ្ទះ របស់អ្នកនិងនៅកន្លែងណាក៏ដោយដែលអ្នកអាចឃើញនៅពេលចាំបាច់។

    • ប្រាប់មនុស្សជាទីស្រឡាញ់របស់អ្នក មិត្តភក្ដិ និងអ្នកដែលអាចទុកចិត្តបានអំពីអ្វីដែលបានកើតឡើងដើម្បីបង្កើតផែនការសុវត្ថិភាពរួមគ្នា។

    មិនត្រូវត្រូទៅច្រកចូលភ្នាក់ងារ អាយ ស៊ី អ៊ី តែម្នាក់ឯងទេ ប្រសិនបើអ្នកមានកាលវិភាគត្រូវទៅច្រកចូល អាយ ស៊ី អ៊ី ឬភ្នាក់ងារអាយ ស៊ី អ៊ី រំកិលកាលវិភាគរបស់អ្នកមកមុនកាលកំណត់ នេះជាសញ្ញាមិនល្អទេ ព្រោះភ្នាក់ងារ អាយ ស៊ី អ៊ី ថ្មីៗនេះបានឃុំខ្លួនមនុស្សជាច្រើននៅច្រកចូលជាប្រចាំ

    ទាក់ទងស្វែងរកជំនួយ ទៅកាន់អង្គការគាំពារសិទ្ធិរបស់ជនអន្តោប្រវេសន៍ និងសេវាកម្មផ្នែកច្បាប់នានាដើម្បីគាំទ្រអោយមាន

    សិទ្ធិការពារសំរាប់ជនអន្តោប្រវេសន៍

    អ្នកមានសិទ្ធិក្នុងការៈ

    • រក្សាភាពស្ងៀ មស្ងាត់

    • មិនឆ្លើយរាល់សំណួរទាំងឡាយ

      • អ្នកមិនត្រូវឆ្លើយសំណួរអ្វីទាំងអស់ទាក់ទងនឹងព័ត៌មានស្ថានភាពអន្តោប្រវេសន៍

    • សុំមើលដីការចាប់ខ្លួន

    • និយាយជាមួយមេធាវី

    • សូមទូរស័ព្ទទៅក្រុមគ្រួសារឬភ្នាក់ងារផ្នែកច្បាប់ដែលអាចជួយអ្នកបាន

    យល់ពីភាពខុសគ្នារវាងការការពារខ្លួនអ្នក

    នៅទីសាធារណៈនិងកន្លែងឯកជន

    ទីសាធារណៈ ភ្នាក់ងារ អាយ ស៊ី អ៊ី អាចមករកអ្នកនៅគ្រប់កន្លែងទីសាធារណៈ និងអាចចាប់ខ្លួនអ្នកនៅទីសាធារណៈដោយមិន

    ចាំបាច់មានដីការសម្រេច ក្នុងករណីពួកគេមានហេតុផលត្រឹមត្រូវនិងភស្ដុតាងច្បាស់លាស់។

    បរិវេណតំបន់ឯកជន៖ ភ្នាក់ងារ អាយ ស៊ី អ៊ី មិនអាចចូលក្នុងបរិវេណតំបន់ឯកជនដោយគ្មានដីការចាប់ខ្លួន ឬដីការឆែកឆេរ ឬការឯកភាពពីតំបន់នោះទេ រួមមាន ផ្ទះរបស់អ្នក តំបន់ណាមួយនៅកន្លែងធ្វើការរបស់អ្នក ឬនៅសាកលវិទ្យាល័យ។

    នៅផ្ទះ

    • មិនត្រូវបើកទ្វារនោះទេ ប្រសិនបើអ្នកបើកទ្វារ នេះអាចចាត់ទុកថាអ្នកអនុញ្ញាតអោយពួកគេចូលក្នុងផ្ទះរបស់អ្នកដោយស្ម័គ្រចិត្ត។

    • ធ្វើការសួរនាំបុគ្គលរូបនោះអោយផ្ដល់អត្តសញ្ញាណផ្ទាល់ខ្លួន និងកន្លែងការងាររបស់ពួកគេ។

    • សួររកដីការប្រកាស មុននឹងអាចចូលបាន ពួកគេត្រូវបង្ហាញដីការប្រកាស (អាចជាដីការចាប់ខ្លួនចេញពីភ្នាក់ងារ អាយ ស៊ី អ៊ី ឬដីការចុះ ឆែកឆេរផ្ទះរបស់អ្នកសម្រេចចេញពីតុលាការ)។ សុំអោយបុគ្គលទាំងនោះសូកដីការប្រកាសនៅក្រោមទ្វារ។ ដីការប្រកាសដែលមានប្រសិទ្ធិភាពត្រូវត្រូមាន៖

      • ហត្ថលេខាចុះ ដោយផ្ទាល់ពីចៅក្រមឬទីភ្នាក់ងាររដ្ឋាភិបាល

      • មានកំណត់ថាបុគ្គលនៅក្នុងដីការប្រកាសត្រូវបានកោះហៅ ឬទីកន្លែងផ្ទាល់របស់បុគ្គលក្នុងដីការប្រកាសត្រូវអនុញ្ញាតឲ្យចូលឆែកឆេរ។

    ប្រសិនបើប៉ូលីសឬមន្រ្តីអន្តោប្រវេសន៍ គ្មាន ដីការសម្រេចដែលមានសុពលភាព អ្នកមានសិទ្ធិសុំអោយពួកគេចាកចេញ។ រក្សាភាពនឹងនរ និងប្រកាន់ខ្ជាប់សិទ្ធិដែលអ្នកមាន។ ទាក់ទងទៅមេធាវី ឬផ្ដល់ដំណឹងទៅអង្គការតស៊ូមតិដើម្បីអោយពួកគេបានដឹងពីបញ្ហាដែលកើតមានឡើង។

    ប្រសិនបើប៉ូលីសឬមន្ត្រីអន្ដោប្រវេសន៍ មាន ដីការសម្រេចដែលមានសុពលភាព ចូរអានដីការប្រកាសបង្គាប់កោះហៅនោះដោយយកចិត្តទុកដាក់ ថាតើបុគ្គលរូបណាដែលគេកំពុងស្វែងរក និងទីកន្លែងណាដែលគេអាចចូលឆែកឆេរបាន។ ព្យាយាមថតទុកដីការសម្រេចនោះ កត់ត្រាទុកតួរលេខក្នុងដីការនិងប្រមូលទិន្នន័យនានាអោយបានច្រើនតាមដែលអាចធ្វើទៅបាន។

    • សួរនាំមន្រ្តីសមត្ថកិច្ច មូលហេតុអ្វីបានជាបង្អាក់ដំណើររបស់អ្នក និងសួររកដីការសម្រេចចាប់ខ្លួន។ សួរនាំពីអត្តសញ្ញាណមន្ត្រី និងភ្នាក់ងារដែលពួកគេស្ថិតនៅ។ សាកសួរសំណួរទាំងនេះសិន មុននឹងអ្នកបង្ហាញប័ណ្ណសម្គាល់ខ្លួន ឬឆ្លើយនឹងសំណួរផ្សេងៗទៀត។

    • ប្រកាន់ខ្ជាប់សិទ្ធិនៅស្ងៀម បដិសេធមិនឆ្លើយសំណួរអ្វីទាំងអស់ពីប្រវត្តិបទល្មើសឬប្រវត្តិនៃការធ្វើអន្តោប្រវេសន៍របស់អ្នក។ ប្រសិនបើអ្នកត្រូវបានគេសួរសំណួរទាំងនេះ ចូរអ្នកសហការនិងប្រាប់អត្តសញ្ញាណរបស់អ្នកទៅមន្ត្រីសមត្ថកិច្ច។

    • ប្រសិនបើអាជ្ញាធរមានសមត្ថកិច្ចចាប់ផ្ដើមឆែកឡាន ឬកម្មសិទ្ធិផ្ផ្ទាល់ខ្លួនរបស់អ្នក អ្នកគួរតែនិយាយថា “ខ្ញុំមិនឯកភាពនឹងការឆែកឆេររបស់អ្នកទេ” ។ ភ្នាក់ងារ អាយ ស៊ី អ៊ី មិនអាចឆែកខ្លួនអ្នក ឡានរបស់អ្នក ឬអ្វីផ្សេងៗទៀតដោយមិនមានដីការសម្រេចពីសាលក្រមឬការឯកភាពពីអ្នកនោះទេ។

    • ភ្នាក់ងារ អាយ ស៊ី អ៊ី អាចបញ្ជាអោយអ្នកចេញពីឡាននិងអាចចាប់ខ្លួនអ្នកតែម្ដង។ មុននឹងពួកគេធ្វើបែបនេះ ចូរសួរថា៖

      • តើខ្ញុំអាចទៅបានទេ?

      • តើអ្នកជានរណា?

      • ហេតុអ្វីបានជាអ្នកបង្អាក់ដំណើរខ្ញុំអោយឈប់?

    ហាមធ្វើរឿងដូចខាងក្រោមៈ

    • មិនត្រូវត្រូផ្ដល់ឯកសារឬព័ត៌មានក្លែងក្លាយ

    • មិនត្រូវកុហក

    • មិនត្រូវតតាំងនឹងមន្ត្រីសមត្ថកិច្ចប្រសិនបើពួកគេចង់ចាប់ខ្លួនអ្នកព្រោះវាអាចនាំឲ្យមានបញ្ហាដល់ការធ្វើអន្តោប្រវេសន៍របស់អ្នក

    • មិនត្រូវចុះហត្ថលេខាលើលិខិតផ្សេងៗមុននឹងបាននិយាយជាមួយមេធាវីរបស់អ្នក

    • មិនត្រូវឆ្លើយនឹងសំណួរផ្សេងៗ ត្រូវសួរនាំមេធាវីរបស់អ្នកសិន

    ប្រសិនបើអ្នកត្រូវបានឃុំខ្លួន

    • មិនត្រូវឆ្លើយសំណួរដែលមន្រ្តីអន្តោប្រវេសន៍បានសួរ

    • មិនត្រូវចុះហត្ថលេខាលើលិខិតស្នាមផ្សេងៗមុននឹងពិគ្រោះជាមួយមេធាវីរបស់អ្នក

    • ជានិច្ចកាលត្រូវសុំសេចក្ដីថតចម្លងអំពីព័ត៌មានអន្តោប្រវេសន៍របស់អ្នក

    • ទាក់ទងនិងផ្ដល់ដំណឹងទៅសមាជិកគ្រួសារអ្នកអំពីកន្លែងដែលអ្នកត្រូវបានឃុំខ្លួន និងផ្ដល់ព័ត៌មានសំខាន់ផ្សេងៗទៀតដូចជាឈ្មោះពេញ(នាមនិងគោត្តនាម)របស់អ្នក ឈ្មោះផ្សេងៗទៀតដែលអ្នកប្រើ ថ្ងៃខែឆ្នាំកំណើតនិងលេខរៀងចុះក្នុងបញ្ជីការអន្តោប្រវេសន៍របស់អ្នក។

    ការឃ្លាំមើលពីភ្នាក់ងារ អាយ ស៊ី អ៊ី និងមានសាក្សីភស្តុតាងជាជំនួយ

    មិនថាអ្នកជាមិត្តភក្តិ សមាជិកគ្រួសារ មនុស្សប្លែកមុខ ឬបុគ្គល

    ពាក់ព័ន្ធដែលធ្លាប់បានជួបជាមួយ អាយ ស៊ី អ៊ី ផ្ទាល់ អ្នកមានសិទ្ធិថតទុកវីដេអូ និងរូបភាព។ សកម្មភាពបែបនេះអាចជួយបុគ្គលដែលជាប់ពាក់ព័ន្ធ ប្រមូលភស្តុតាងសំខាន់ក្នុងការដោះស្រាយបញ្ហាអន្តោប្រវេសន៍របស់គាត់។

    • អ្នកឃើញហេតុការណ៍ផ្ទាល់ អាចថតទុកការសន្ទនាទាំងនោះ ដរាបណាមិនមានផលប៉ះពាល់ ឬការរំខាន និងមិនបង្ហាញសមាសភាពរបស់អ្នក។

    • សាក្សីអាចសួររកអត្តសញ្ញាណ និងអត្តលេខរបស់ភ្នាក់ងារអាយ ស៊ី អ៊ី

    • សាក្សីគួរចែករំលែកភស្តុតាងដែលខ្លួនថតបាន និងរាយការណ៍ទៅកាន់គ្រួសារ មេធាវី ឬអង្គការគាំពារសិទ្ធិសំរាប់ជនអន្តោប្រវេសន៍

    នៅក្នុងមន្ទីរឃុំឃាំង

    អ្នកដែលត្រូវបានគេឃុំខ្លួនអាចមានសិទ្ធិត្រូវដោះលែងអោយនៅក្រៅឃុំ

    ក្នុងករណីសំណុំរឿងស្ថិតក្រោមការស៊ើបអង្កេត ឬមានលក្ខខណ្ឌច្បាប់

    ផ្សេងៗតម្រូវអោយបុគ្គលរាយការណ៍មកមន្រ្តីទទួលបន្ទុកជាប្រចាំ។

    យ៉ាងណាមិញ ករណីដ៏កម្រមួយនេះកើតមានឡើងសម្រាប់ប្រជាជននៅ

    អាស៊ីអាគ្នេយ៍។ ប្រជាជនអាស៊ីអាគ្នេយ៍គ្មានសិទ្ធិទទួលបានករណីលើក

    លែងនេះឡើយ (1) ក្នុងករណីអ្នកទទួលបានលិខិតដកសិទ្ធិអ្នកចេញពីបញ្ជីអន្តោប្រវេសន៍ ឬ (2) ក្នុងករណីអ្នកត្រូវបានគេថ្កោលទោសពីបទ៖

    • ពីរឬច្រើនករណីពាក់ព័ន្ធនឹងបញ្ហាក្រមសីលធម៌

    • បទឧក្រិដ្ឋព្រហ្មទណ្ឌ

    • បទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន (ករណីចាប់ខ្លួនបានរកឃើញមានផ្ទុកសារធាតុញៀនឬកញ្ឆាមិនតិចជាង30ក្រាម)

    • បទល្មើសប្រើប្រាស់អាវុធ

    អ្នកមានសិទ្ធិទាក់ទងទៅមេធាវីឬក្រុមគ្រួសាររបស់អ្នក ប្រសិនបើអ្នកត្រូវបានគេឃុំខ្លួន

    • អ្នកមានសិទ្ធិជួបមេធាវីនៅក្នុងមន្ទីរឃុំឃាំង

    • ទូរស័ព្ទផ្ដល់ដំណឹងទៅក្រុមគ្រួសាររបស់អ្នកពីកន្លែងដែលអ្នកត្រូវបានឃាត់ខ្លួន ឈ្មោះពេញ ឈ្មោះផ្សេងៗដែលអ្នកប្រើ ថ្ងៃខែឆ្នាំកំកំណើត និងអត្តលេខរបស់អ្នកក្នុងបញ្ជីការអន្តោប្រវេសន៍)

    • អ្នកមានសិទ្ធិរកមេធាវីជួយការពារក្ដីអោយអ្នកនៅក្នុងសវនការមុននឹងសាលក្រមសម្រេចចេញពីតុលាការអន្តោប្រវេសន៍

    • ប្រសិនបើអ្នកមានក្ដីកង្វល់អំពីស្ថានភាពអន្តោប្រវេសន៍របស់អ្នក អ្នកគួរតែពិគ្រោះយោបល់ជាមួយមេធាវីជំនាញខាងអន្តោប្រវេសន៍អោយបានច្បាស់លាស់។

    • មិនត្រូវស្នើសុំសិទ្ធិចូលសញ្ជាតិ ឬស្នើសុំធ្វើប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ថ្មីលុះត្រាតែអ្នកបានពិគ្រោះប្រឹក្សាយោបល់ជាមួយមេធាវីជំនាញសិន។

    • អ្នកគួរទៅតាមកាលវិភាគកំណត់នៅច្រកចូលរបស់អាយស៊ីអ៊ី ឬតាមការកោះហៅពីតុលាការ ប៉ុន្តែហាមទៅទីនោះតែម្នាក់ឯង។ ផ្ដល់ដំណឹងដល់MN8 ឬមេធាវីរបស់អ្នក។

    • អ្នកអាចនឹងមានឱកាសខ្ពស់ក្នុងការឈ្នះក្ដី ប្រសិនបើអ្នកមានប្រវតិ្តរូបនិងកេរ្តិ៍ឈ្មោះល្អ រួមទាំងមានសហគមន៍ដែលចាំគាំទ្រអ្នកពីក្រោយខ្នង។

    • ត្រៀមផែនការអាសន្នសម្រាប់ខ្លួនអ្នក និងក្រុមគ្រួសារ។

    ឯកសារដែលត្រូវយកតាមខ្លួន

    • កាតពណ៌ក្រហម ដែលបញ្ជាក់ថាអ្នកគោរពតាមគោលការណ៍រដ្ឋធម្មនុញ្ញសម្រាប់ជនអន្តោប្រវេសន៍នៅលើទឹកដីអាមេរិច

    • លេខទំនាក់ទំនងរបស់មេធាវី

    • លេខទំនាក់ទំនងផ្ទាល់ទៅកាន់ភ្នាក់ងារអន្តោប្រវេសន៍ប្រចាំតំបន់របស់អ្នក

    ឯកសារដែលមិនគួរយកតាមខ្លួន

    • អត្តសញ្ញាណប័ណ្ណកុងស៊ុល

    • ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ (Alien Card or Green Card)

    • លិខិតឆ្លងដែនក្នុងប្រទេសកំណើត

    • កាតសន្តិសុខសង្គម (Social Security)

    ផែនការសុវត្ថិភាពដែលអ្នកគួរពិចារណាៈ

    • និយាយប្រាប់មនុស្សជាទីស្រឡាញ់របស់អ្នកអំពីបញ្ហាដែលអ្នកជួបប្រទះ ពិភាក្សាបញ្ហានេះជាមួយមនុស្សដែលអ្នកស្និទ្ធិស្នាល និងខ្សែបណ្ដាញផ្សេងៗដែលអ្នកស្គាល់ហើយអាចជួយអ្នកបាន ប្រសិនបើថ្ងៃមួយអ្នកត្រូវបានឃុំខ្លូន។ ឧទាហរណ៍ដូចជា ជំនួយផ្នែកច្បាប់ និងមនុស្សក្នុងសហគមន៍ដែលអ្នក ស្គាល់។

    • កំណត់សម្គាល់អ្នកដែលត្រូវទាក់ទងពេលមានហេតុការណ៍អាសន្ន និងត្រូវចាំលេខទួរស័ព្ទរបស់ពួកគេអោយបានច្បាស់លាស់។ ត្រូវប្រាប់ពួកគាត់ថាពួកគាត់ជាបុគ្គលដែលអ្នកនឹងទាក់ទងពេលមានបញ្ហាអាសន្ននានា និងផ្ដល់ព័ត៌មានសំខាន់ទៅពួកគាត់ដើម្បីអោយពួកគាត់អាចជួយអ្នកបាន។

    • ស្វែងរកបុគ្គលដែលអ្នកអាចពឹងពាក់បានទាំងស្រុងដើម្បីជួយទំនុកបម្រុងនិងមើលថែសមាជិកគ្រួសាររបស់អ្នកដូចជាកូនៗ សត្វចិញ្ចឹម ឪពុកម្ដាយចាស់ជរា ឬសមាជិកគ្រួសារដែលមានពិការភាព ឬមានបញ្ហាសុខភាពចាំបាច់ផ្សេងៗ។

      • ផ្ដល់ទិន្នន័យបុគ្គលដែលជួយអ្នកក្នុងហេតុការណ៍អាសន្ន ទៅសាលារៀន ឬទារកដ្ឋានរបស់កូនៗអ្នកដើម្បីមានអ្នកទៅទទួលពួកគាត់ពីសាលារៀន

      • មានលិខិតផ្ទេរសិទ្ធិជាលាយល័ក្ខអក្សរទៅបុគ្គលម្នាក់នោះ ក្នុងករណីកូនរបស់អ្នកត្រូវធ្វើការព្យាបាល ហើយបុគ្គលរូបនេះអាចមានសិទ្ធិធ្វើការសម្រេចចិត្តជំនួសអ្នក

      • ផ្ដល់សោរសាគួរផ្ទះរបស់អ្នកទៅគាត់ ប្រសិនបើអ្នកមានសត្វចិញ្ចឹម

    • ប្រាប់មនុស្សជាទីស្រឡាញ់របស់អ្នកថា ប្រសិនបើអ្នកត្រូវត្រូបានឃុំខ្លួន សូមអោយគាត់ប្រើកម្មវិធីរបស់អាយ ស៊ី អ៊ី ដើម្បីស្វែងរកអ្នកដែលត្រូវបានឃាត់ខ្លួន តាមរយៈ https://locator.ice.gov/odls/#/search

    • ស្នើសុំអោយមានកំណត់ត្រាអន្តោប្រវេសន៍ និងកំណត់ត្រាបទល្មើសរបស់អ្នកផ្ទាល់ តាមរយៈសំណើរ “សិទ្ធិសេរីភាពក្នុងការទទួលបានព័ត៌មាន” (FOIA)។ FOIA ជាច្បាប់មួយតាក់តែងដើម្បីអោយអ្នកមានសិទ្ធិទទួលបានឯកសារច្បាប់ចម្លងផ្លូវការនានា។ ព័ត៌មាននេះអាចជួយមេធាវី ឬក្រុមគ្រួសាររបស់អ្នកសហការជាមួយមេធាវី ក្នុងករណីអ្នកមិនអាចជួយខ្លួនឯងបាន។

    • ប្រមូល និងចងក្រងឯកសារទាំងអស់នេះ រួចទុកដាក់នៅកន្លែងមានសុវត្ថិភាព

Download and Print

A PDF is available to print out.

KNOW YOUR RIGHTS AUDIO

FIND MORE SEAFN RESOURCES HERE.

Immigrant Legal Advocacy Project (ILAP)

Immigrant Legal Advocacy Project (ILAP) is a Maine-based nonprofit that provides free legal services, representation, and education to low-income immigrants and refugees. ILAP assists with family-based immigration, asylum, Special Immigrant Juvenile Status, U visas, VAWA petitions, naturalization, and defense in removal proceedings. The organization also conducts community outreach, legal screenings, and trainings for service providers to improve access to immigration relief and protect immigrant rights across the state.

ACLU of Maine

The ACLU of Maine is a statewide civil liberties organization that works to defend and preserve individual rights and freedoms guaranteed by the U.S. and Maine Constitutions. It engages in litigation, legislative advocacy, public education, and community organizing on issues including free speech, voting rights, criminal justice reform, privacy, reproductive freedom, LGBTQ+ equality, and protections against discrimination. The organization represents clients in court, provides legal resources, monitors government actions for civil liberties violations, and partners with communities to advance policies that promote equity and constitutional protections across Maine.

National Immigration Legal Services Directory

The National Immigration Legal Services Directory is a centralized, up-to-date listing of accredited immigration legal service providers across the United States. It helps individuals and families locate qualified nonprofit organizations, pro bono programs, and accredited representatives that offer legal advice, representation, and assistance with immigration applications, detention support, asylum claims, naturalization, and other immigration-related matters. The directory is designed to improve access to reliable legal help by providing searchable entries with provider locations, services offered, language support, eligibility criteria, and contact information. It is a resource for immigrants, advocates, and social service organizations seeking trusted legal assistance.

MORE RESOURCES

  • Description text goes here
  • Description text goes here
  • Description text goes here
  • Item description

Maine Immigrants’ Rights Coalition: Maine Immigrant Resource Hub and Hotline

ACLU OF MAINE: Preparing for and Responding to Immigration Enforcement Activity in Maine

Immigrant Legal Advocacy Project: Detention Support

211 Maine: Resources to Meet Basic Needs

Call the MIRC Hotline – 207-544-9989 to ask about organizations near you offering support or to report ICE sightings.

Finding an attorney or representative

  • If your loved one has been detained, you may contact AJSOCAL Helplines:

    • ENGLISH: 888.349.9695

    • 普通话/广东话 (CHINESE): 800.520.2356

    • 한국어 (KOREAN): 800.867.3640

    • ខ្មែរ ខ្មែ(KHMER): 800.867.3126

    • TAGALOG (FILIPINO): 855.300.2552

    • हिन्दी (HINDI): 855.971.2552

    • ภาษาไทย (THAI): 800.914.9583

    • TIẾNG VIỆT (VIETNAMESE): 714.477.2958

DISCLAIMER

This language is translated by Khmer Maine and adapted from the Immigrant Legal Resource Center. By providing the info below, Khmer Maine is not providing legal advice. While knowing your rights is extremely helpful, providing the card and language to immigration enforcement officials does not guarantee safety. Please consult an attorney for more advice. 

ភាសា​ខ្មែរនេះ​ត្រូវ​បាន​បកប្រែ​ដោយ​សមាគមខ្មែរ​ម៉េន និង​ដែលសម្របសម្រួល ចេញ​ពី​ មជ្ឈមណ្ឌល​ធនធាននៃ​ច្បាប់​អន្តោប្រវេសន៍។ តាមរយៈការផ្តល់ព័ត៌មានខាងក្រោម សមាគមខ្មែរ​ម៉េនមិនបានផ្តល់ យោបល់ ទាក់ទងនឹងផ្នែកច្បាប់ទេ។ ខណៈពេលដែលការយល់ដឹងពីសិទ្ធិរបស់អ្នកគឺពិតជាមានប្រយោជន៍ខ្លាំងណាស់ ការផ្តល់កាតនេះ ទៅដល់ មន្ត្រី អនុវត្តច្បាប់អន្តោប្រវេសន៍មិនអាចធានា សុវត្ថិភាពរបស់អ្នកបានទេ។ សូមពិគ្រោះជាមួយមេធាវីសម្រាប់ការណែនាំបន្ថែម។